ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥ ត្រួតពិនិត្យទីតាំងល្បែងស៊ីសង ដោយមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតទៅទៀតទេ។
អនុវត្តតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បន្តមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។