រដ្ឋាភិបាលយល់ព្រមឱ្យប្រសិទ្ធនាម «ស្ពានអាកាស មរតកតេជោ»

11

ភ្នំពេញ៖រាជរដ្ឋាភិបាលយល់ព្រមឱ្យប្រសិទ្ធនាម ស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន , មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ស្ពានអាកាស មរតកតេជោ»។ការយល់ព្រមឱ្យប្រសិទ្ធនាម «ស្ពានអាកាស មរតកតេជោ» បានធ្វើឡើងបន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានធ្វើលិខិតស្នើសុំកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្នើសុំប្រសិទ្ធិនាមស្ពានអាកាសត្រង់ចំណុច ប្រសព្វ រវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន , មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ស្ពានអាកាស មរតកតេជោ» និងយោងតាមចំណាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ជម្រាបជូនអភិបាលរាជធានីភ្នំពេញ៕