៨ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើង ២៦ករណី ឃា..ត់ខ្លួន៦៩នាក់ នៅក្នុងភូមិសាស្ត្ររាជធានី/ខេត្ត ចំនួន៥

10

ភ្នំពេញ ៖ រយៈពេល ៨ថ្ងៃចុងក្រោយ ដោយគិតពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២៦ករណី និងបានឃា..ត់ខ្លួនជនសង្ស័យ៦៩នាក់ នៅក្នុងភូមិសាស្ត្ររាជធានី/ខេត្ត ចំនួន៥ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៦ខែកុម្ភៈនេះថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្នុងភូមិសាស្ត្ររាជធានី/ខេត្ត ចំនួន៥ ក្នុងដែលនៅនោះនៅរាជធានីភ្នំពេញកើតឡើងនិងបង្ក្រាបបានច្រើនជាងគេ គឺបង្រ្កាបបាន ២១ករណី ឃាត់ខ្លួន ៣៨នាក់,ខេត្តកណ្ដាល ១ករណី ឃាត់ខ្លួន ៣នាក់, ខេត្តកំពង់ស្ពឺ ២ករណី ឃាត់ខ្លួន ១៦នាក់, ខេត្តព្រៃវែង ១ករណី ឃាត់ខ្លួន ១១នាក់, និងខេត្តស្វាយរៀង ១ករណី ឃាត់ខ្លួន ១នាក់៕