ខេត្តកំពង់ចាម៖រយ:ពេលប៉ុន្មានថ្ងៃកន្លងនេះមានការបែកធ្លាយអំពើពុករលួយ លោក នង ម៉េងហ៊ាង ប្រធានពេទ្យ សត្វខេត្តកំពង់ចាម។
ការបែកធ្លាយការប្រព្រឹត្ត អំពើពុករលួយ ពីសំណាក់ លោក នង ម៉េងហ៊ាងត្រូវបានបណ្ដាញសង្គមនិងសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការផ្សព្វផ្សាយលាតត្រដាងជាសាធារណៈ។
ប្រភពបានបង្ហើបថា លោក នង ម៉េងហ៊ាង ប្រធានពេទ្យ សត្វខេត្តកំពង់ចាម បានទទួលយកលុយកញ្ចប់ពីម្ចាស់សត្តឃាត ក្នុងមួយស្រុកចំនួន ជាច្រើន។ ករណីនេះថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេត និងមានវិធានការ។
ប្រភពបានបង្ហើបបន្តថា រឿងអាស្រូវពុករលួយ របស់លោក នង ម៉េងហ៊ាង ប្រធានពេទ្យ សត្វខេត្តកំពង់ចាម ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ដូចជា៖ ការប្រមូលពន្ឋអារក ពិឃាតសត្វ នៅទីសត្តឃាត តាមបណ្តាស្រុករាប់រយលានរៀល ប៉ុន្តែការបង់ចូលថវិការចូលរដ្ឋបានចំនួនតិចតួចតែប៉ុណ្ណោះ។
ឧទាហរណ៍ គ្រាន់តែស្រុកស្រីសន្ឋរ ឯកសារទទួលបានគឺប្រាក់ចំណូលជាង 64 លានរៀល ចុះ10ក្រុងស្រុក នៃខេត្តកំពង់ចាម តើប្រាក់ចំណូលបានប៉ុន្មាន លានរៀល តែត្រូវបង់ចូលថវិការខេត្ត មិនដល់ ១០០លានរៀលផង។
ជុំវិញការបែកធ្លាយនូវការប្រព្រឹត្ត អំពើពុករលួយ ពីសំណាក់ លោក នង ម៉េងហ៊ាង ប្រធានពេទ្យសត្វខេត្តកំពង់ចាម អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោក នង ម៉េងហ៊ាង ប្រធានពេទ្យសត្វខេត្តកំពង់ចាម នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននៅក្នុងស្រុកនានា ក្នុងខេត្តកំពង់ចាម កំពុងមើលចំណាត់ការរបស់អភិបាលខេត្តកំពង់ចាម ក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ មានវិធានការ លើ លោក នង ម៉េងហ៊ាង ប្រធានពេទ្យសត្វខេត្តកំពង់ចាម៕