អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា ក្រុមលោកយូរ ប៊ុនស្រៀង បើគ្មានលិខិតបេសកកម្មទេគឺជាទង្វើខុសច្បាប់

13

ខេត្តមណ្ឌលគិរី៖ ឆ្លើយតបជាមួយបណ្តាញសារព័ត៌មាន ពេញចិត្តមេឌា អំពីករណីក្រុមលោកយូរ ប៊ុនស្រៀង ក្នុងនាមនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងក្រុមលោកស៊្រុន ក្នុងនាមនគរបាលថ្នាក់ជាតិប្រចាំខេត្តមណ្ឌលគិរី ដែលពួកគេយ៉ាងហោចណាស់មានគ្នា ៤នាក់កំពុងអុកឡុកនៅតាមផ្លូវនិងក្នុងព្រៃ នៅខេត្ត មណ្ឌលគិរី នោគឺលោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួង មហាផ្ទៃមានប្រសាសន៍ថា ប្រសិនបើពួកគាត់ធ្វើការដោយមិនមានលិខិតបេសកកម្ម ចេញពីនាយកដ្ឋានឬពីអគ្គស្នងការនគរបាលជាតិទេនោះ វាជាទង្វើខុសច្បាប់ ហើយលោក នឹងរាយការណ៍អំពីបញ្ហានេះជូនថ្នាក់ដឹក នាំដើម្បីធ្វើការត្រួតពិនិត្យនិងស៊ើបអង្កេតបន្ត។