បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) នៅក្បែររង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ដោយមានបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នឹងមានការសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រុកកំពង់សិលា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបឃាត់ខ្លួនជនសង្ស័យសរុបចំនួន១២នាក់ ស្រី០១នាក់ រួមនិងវត្ថុតាង ។