សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ នៅមណ្ឌលភូមិភាគ៣

22

នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌលភូមិភាគ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ព្រមទាំងបេក្ខជនសមាជិកព្រឹទ្ធសភាពេញសិទ្ធិ និងបម្រុង គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត គណៈអចិន្រ្តៃយ៍គណបក្សខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្ត ស្រុក ឃុំ នៃខេត្តកណ្តាល និងលោក លោកស្រី ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ សរុបមានអ្នកចូលរួមប្រមាណ ១០០០នាក់៕
——————
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖
😏 Telegram (https://t.me/Samdech_nac_president)
😒 Facebook (https://www.facebook.com/khuonsudary)
😟 Instagram (https://instagram.com/khuonsudary?igshid=OGQ5ZDc2ODk2ZA==)
😕 (X) Twitter (https://twitter.com/khuonsudary?t=hhHO7p_FWLF3d4f7Mlf3jw&s=09)
😎 TikTok (https://www.tiktok.com/@khuonsudary?_t=8jXbgKBR76V&_r=1)
🙁 YouTube (https://www.youtube.com/@samdech_na_president)
🌐 Website (http://nac.org.kh/)
——————
#សម្តេច #ឃួនសុដារី #ប្រធានរដ្ឋសភា #កម្ពុជា #សន្តិភាព #ក្រុមប្រឹក្សាឃុំសង្កាត់ #ខេត្តកណ្តាល
#Samdech #KhuonSudary #PresidentofNationalAssembly #Cambodia #Peace