ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី បានស្នើដល់អាជ្ញាធរមេត្តាជួយជួសជុលកំណាត់ផ្លូវមួយខ្សែនេះផង…

88

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានស្នើដល់អាជ្ញាធរជួយជួសជុលកំណាត់ផ្លូវមួយខ្សែមានប្រវែងជាង១គីឡូម៉ែត្រដែលកំពុងរងការខូចខាតយ៉ាងដំណំ។

ប្រជាពលរដ្ឋបានលើកឡើងដូចៗគ្នាថា កំណាត់ផ្លូវស្ថិតក្នុងភូមិអង្រ្គង ចាប់ពីចំណុចមុខវត្តអង្រ្គង រហូតដល់ចុងភូមិមានការខូចខាតខ្លាំង គ្រហុកសំបុកមាន់ស្ទើរគ្រប់កន្លែង ពេលធ្វើដំណើរទៅមកមានការពិបាក ជាពិសេសនៅក្នុងរដូវវស្សាតែម្ដង។

ប្រជាពលរដ្ឋ បានលើកឡើងបន្ថែមថា កំណាត់ផ្លូវខាងលើនេះរងការខូចខាតប្រហែលជិត៣ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនទាន់ឃើញមានអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំចុះត្រួតពិនិត្យជួយជុសជួលជុលនៅឡើយទេ។

ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរឱ្យជួយជួសជុលកំណាត់ផ្លូវនេះ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសដើម្បីឱ្យសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនងាយស្រួល និងទាន់ពេលវេលាក្នុងកឬសិក្សាផងដែរ៕