ល្បែងបញ្ជាល់មាន់ តាមអនឡាញ កំពុងបេីកលេងយ៉ាងគំហុករាល់ថ្ងៃ ជិតគល់ស្ពានព្រែកតាម៉ាក់ រីឯលោក អធិការនគរបាលស្រុកខ្សាច់កណ្តាល រក្សាភាពស្ងៀមស្ងាត់…

14

កណ្តាល ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល បានបញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ តាមអនឡាញជាច្រើនកន្លែង កំពុងបេីកលេងនៅ ក្រោមស្ពានព្រែកតាម៉ាក់ យ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ គោ ក្របី ឬលក់មេមាន់ក្រាប បន្តយកទៅចាក់ថែមទៀត អ្នកញៀនល្បែងទាំងក្មេង ទាំងចាស់
លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកលេងតាមអំពេីចិត្ត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាបទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើប មិនហ៊ានប៉ះ៖ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែ រួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពី យន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។