រឿងគាបយុវជន៥នាក់យកលុយ :
សមត្ថកិច្ចបញ្ជូនមន្ត្រីនគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ចំនួន០១នាក់និងជនក្លែងបន្លំជាប្រជាការពារ២នាក់ទៅតុលាការ
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យចំនួន០៣នាក់ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ចំនួន០១នាក់ រួមនិងជនក្លែងបន្លំជាប្រជាការពារចំនួន០២នាក់ទៀត ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពីបទកំហែងយកប្រាក់ពីយុវជន០៥នាក់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕