សមត្ថកិច្ចខេត្តកែបបានឲ្យដឹងថា សមត្ថកិច្ចខេត្តកែបបានឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយបានវា.យស.ម្លា..ប់ប្តីរបស់ខ្លួន។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ជាប្តី ឈ្មោះ អុិន សាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ កសិករ ស្លា.ប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីម៉ោងជាង៨យប់ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៤ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
តាមរបាយការណ៍ពីសមត្ថកិច្ចថា មូលហេតុដែលនាំឲ្យស្ត្រីជាប្រពន្ធដាច់ចិត្តវាយសម្លាប់ប្ដីរបស់ខ្លួនបែបនេះ បណ្ដាលមកពីនាងបានខឹងប្តីផឹកស្រាស្រវឹងជាប់ជាប្រចាំ។
បើតាមសមត្ថកិច្ច ក្រោយបានទទួលព័ត៌មាន នៅព្រឹកថ្ងៃ២៩ មករា២០២៤ នេះ សមត្ថកិច្ចចំរុះ មានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ដឹកនាំអនុវត្តនីតិវិធីផ្ទាល់ ពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកែប ចុះពិនិត្យ និងបានឃាត់ខួនជនសង្ស័យជាប្រពន្ធឈ្មោះ គឹម គួន ភេទស្រី អាយុ ៤៣ ឆ្នាំ មុខរបរកសិករ នាំខ្លួនមកស្នងការនគរបាលខេត្តកែប ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕