ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ផ្តល់យោបល់លើការសិក្សា និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង និងផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការ មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលបានបណ្ដេញចេញពីក្របខ័ណ្ឌ
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងឱ្យក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ផ្តល់យោបល់លើការសិក្សា និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង និងផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការ មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាសាលប្រជុំខេត្តតាកែវ នៃទីស្តីការក្រសួងមហាផ្ទៃ។