រដ្ឋមន្ត្រីក្រសួងព័ត៌មាន : សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក

9

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា : “សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក។ ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ”។

ការបញ្ជាក់នេះ ក្នុងធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានវគ្គទី៥ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមបានបញ្ជាក់ទៀតថា : ដើម្បីអោយសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ បី គឺ១. គោរពក្រមសីលធម៍ ២.សរសេរព័ត៌មានពិតឈរលើប្រភព និង៣.ប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង៕