លោកឧញ៉ា ណាង ណាន និងលោកជំទាវ តាន់សុផាវី នាំយកអំណោយជាថវិការទៅចែកជូនលោកតា លោកយាយ ប្រម៉ាណ២០០ នាក់ នៅស្រុកកំណើតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

30

ត្បូងឃ្មុំ ៖ បន្ទាប់ទទួលបានគោរមងារជាឧញ៉ា ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី កាលពីពេលកន្លងទៅ លោកឧញ៉ា ណាង ណាន និងលោកជំទាវ តាន់សុផាវី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដំឡើងរាសី តាមប្រពៃណីជាតិខ្មែរ និងនាំយកអំណោយជាថវិការទៅចែកជូនលោកតា លោកយាយ ប្រម៉ាណ២០០ នាក់ នៅស្រុកកំណើតក្នុងភូមិទំនប់សែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមលោកឧញ៉ា ណាង ណាន បានលើកឡើងថា កត្តាសុខសន្តិភាពបានធ្វើឱ្យលោក និងក្រុមគ្រួសារមានឱកាសប្រកបរបររកស៊ីចិញ្ចឹមជីវិតរហូតទទួលបានសេចក្តីទុកចិត្ត ពីសំណាក់រាជរដ្ឋាភិបាន ពិសេសព្រះមហាក្សត្រព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ផ្តល់គោរមងារជា ឧញ៉ា ។

បើទោះបីលោកជោគជ័យបែបនេះក្តី តែមិនបំភ្លេចឡើយស្រុកភូមិជាទីកន្លែងកំណើត  លោក បញ្ជាក់ថា ដើម្បីជាកាតបស្នងលោក និងគ្រួសារបានរៀបចំពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងអញ្ជើញលោកតា លោកយាយ មកទទួលទានអាហារ និងផ្តល់ថវិការមួយចំនួនជូនពួកគាត់ផងដែរ ។

មិនខុសពីប្រជាពលរដ្ឋខ្មែរផ្សេងទៀតបើទោះបីលោកឧញ៉ា ណាង ណាន និងក្រុមគ្រួសារ រកស៊ីទទួលទានមានបានក៏មិនភ្លេច ការប្រតិបត្តិប្រពៃណី វប្បធម៌ របស់ដូនតាឡើយ ពិសេសការចែករំលែកធន់ធានដល់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងទីទល់ក្រ ជាក់ស្តែងដូចជាការចែកជូនថវិការដល់លោកតា លោកយាយ នាឱកាសនេះជាដើម ។

ជាចុងក្រោយ លោកឧកញ៉ា បញ្ជាក់ថា បងប្អូនយើងអាចប្រកបរបររកសុីបានដោយសេរី មានជីវភាពធូរធារ  ជាពិសេសលោកទទួលងារជាឧកញ៉ា រហូតបង្កើតកម្មវិធីជួបជុំសប្បាយរីករាយនៅក្នុងស្រុកភូមិកំណើតនាពេលនេះ គឺសុទ្ធសឹងផ្តើមចេញកត្តាសុខសន្តិភាព។

ដូច្នេះសូមបងប្អូនយើង បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបន្តបាននូវសុខសន្តិភាព ស្ថេរភាពក្នុងសង្គម និងរីកចម្រើនជឿនលឿន អភិវឌ្ឍន៍ប្រទេស តទៅមុខទៀត៕