តើអ្នកបើករថយន្ត Ford បុកមនុស្សស្លាប់ ៤នាក់ នៅចំណុចស្ពានឫស្សីកែវ ត្រូវជាប់ចោទពីបទអ្វី?

32

មានអ្នកខ្លះ ដែល​មើលបទចោទប្រកាន់​មិនបាន​គ្រប់​ជ្រុងជ្រោយ ក៏គិតថា អ្នកបើករថយន្ត Ford នេះ រង​ការ​ចោទប្រកាន់​ត្រឹម​បទ​បើកបរ​ដោយធ្វេស​ប្រហែស។ ក៏ប៉ុន្តែ បើ​មើលឲ្យល្អិតល្អន់​ទៅ អ្នក​បើករថយន្ត​រង​បទ​ចោទប្រកាន់​ធ្ងន់ធ្ងរ​ជាងនេះ គឺ “បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​មាន​អត្រា​ជាតិអាល់កុល ​០,៥៤mg/l” ​(លើស ០,៤០mg/l) និង “បណ្តាលឲ្យស្លាប់​មនុស្សច្រើននាក់” ដែល​ជា​ប្រភេទ​បទល្មើស​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យជាប្រាក់ ពី ១០លាន ទៅ ២៥លានរៀល ពោលគឺ ធ្ងន់ធ្ងរ​ជាង​បទល្មើស​បើកបរ​ដោយ​ធ្វេសប្រហែស។ យើងអាចនិយាយដោយខ្លីថា នេះ​គឺជា​បទល្មើស​មនុស្សឃាត​ដោយអចេតនា ដោយ​មាន​ស្ថានទម្ងន់ទោស។