លោកស្នងការ ឈឿន សុចិត្ត បញ្ជាឲ្យប៉ូលិសស្រុកមុខកំពូលបង្ក្រាបក្រុមក្មេងទំនើងបាន៤នាក់

34

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកមុខកំពូលបានធ្វើការបង្ក្រាបករណីក្មេងទំនើងដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីវេលាម៉ោង២០៖៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចតាមបណ្តាយផ្លូវជាតិលេខ៦ ភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រុមក្មេងទំនើងចំនួន០៤នាក់ត្រូវបានឃាត់ខ្លួនមានដូចខាងក្រោម៖ ១-ឈ្មោះ មឿន សានីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅសព្វថ្ងៃ ភូមិព្រែកផ្ដៅ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ២-ឈ្មោះ ឆិល គឹមសេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករមានទីលំនៅសព្វថ្ងៃភូមិព្រែកផ្ដៅ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ៣-ឈ្មោះ ផាន នីមល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅសព្វថ្ងៃភូមិព្រែកផ្ដៅ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ៤-ឈ្មោះ ប៉ក់ ស៊ីថៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅសព្វថ្ងៃភូមិព្រែកផ្ដៅ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រុមក្មេងទំនើងទាំង០៤នាក់ បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន(-)។ វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២គ្រឿង៖ ១-ម៉ូតូម៉ាកហុងដា C125 ពណ៌ក្រហម ផលិតឆ្នាំ២០០៨ ឡើងតែមសេរ៊ីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1A-9482 ចំនួន០១គ្រឿង (ម៉ូតូធ្វើសកម្មភាពបង្ហោះ)។ និង២-ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ កណ្តាល 1H-5844 ចំនួន ០១គ្រឿង។ ទូរស័ព្ទចំនួន ០៣គ្រឿង៖ ១-ទូរស័ព្ទម៉ាក IPhone XS Max ចំនួន ០១គ្រឿង។ ២-ទូរស័ព្ទម៉ាក IPhone 7 Plus ចំនួន ០២គ្រឿង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២០៖៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរការកោងទី២ ចេញល្បាតតាមភូមិសាស្រ្តងាយរងគ្រោះ ពេលល្បាតដល់ចំណុចកើតហេតុខាងលើ ក៏បានជួបក្រុមក្មេងទំនើង១ក្រុមមានគ្នាចំនួន០៤នាក់ជិះម៉ូតូ២គ្រឿង កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវជាតិលេខ៦ ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការដេញ ដល់ចំណុចឃុំរការកោងទី១ ទើបឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន០៤នាក់នោះ និងដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន ០២គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើងទាំង០៤នាក់បានសារភាពថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ ពិតប្រាកដមែន។ ចំពោះក្រុមក្មេងទំនើងទាំង០៤នាក់ខាងលើ បានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕