ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រាប់ប្រយុទ្ធថា : ការផ្លាស់ប្តូរសរុបមានចំនួន ១៥នាក់ ក្នុងនោះមានប្រធានមន្ទីរម្នាក់ អនុប្រធាន ៥នាក់ និងថ្នាក់ការិយាល័យ ៩នាក់។ ការផ្លាស់ប្តូរនេះ គឺផ្លាស់កន្លែងធ្វើការពីរៀបចំដែនដីនគរូបនីយកម្ម សំណង់ ខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅក្រសួង មកដកបទពិសោធន៍ សិក្សារៀនសូត្របន្ថែមបំពេញការងារនៅទីស្តីការក្រសួង។
បែកធ្លាយរឿងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើលិខិតស្នើទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីមួយចំនួន និងការប្រព្រឹត្តអំពើពុករលួយថែមទៀតផង។