បន្ទាប់ពីមន្ត្រីប្តឹងទៅរដ្ឋមន្ត្រី : ដកប្តូរប្រធាន-អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ចំនួន ៨នាក់ ឲ្យមកបម្រើការ ងារនៅក្រសួង

69

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រាប់ប្រយុទ្ធថា : ការផ្លាស់ប្តូរសរុបមានចំនួន ៨នាក់ ក្នុងនោះមានប្រធានមន្ទីរម្នាក់ អនុប្រធាន ៥នាក់ និងថ្នាក់ការិយាល័យ ២នាក់។ ការផ្លាស់ប្តូរនេះ គឺផ្លាស់កន្លែងធ្វើការពីរៀបចំដែនដីនគរូបនីយកម្ម សំណង់ ខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅក្រសួង មកដកបទពិសោធន៍ សិក្សារៀនសូត្របន្ថែមបំពេញការងារនៅទីស្តីការក្រសួង។

បែកធ្លាយរឿងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើលិខិតស្នើទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដីនគរូបនីយកម្ម និងសំណង់ ស្នើសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីមួយចំនួន និងការ​ប្រព្រឹត្តអំពើពុករលួយថែមទៀតផង។

យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដីនគរូបនីយកម្ម និងសំណង់ថា ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧) របស់លោកអាំង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរូបនេះ ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ការងារដូចជា ៖ សូមអានពាក្យបណ្តឹង