ពិតជាព្រហើនមែន #មិនខ្លាចច្បាប់បន្តិចសោះ..!សង្វៀនល្បែងស៊ីសង”ជល់មាន់ និងអាប៉ោង”ខុ.ស/ច្បា.ប់ ” នៅក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញបើកលេងយ៉ាងរំភើយ! អាជ្ញាធរពាក់ព័ន្ធមិនឃើញធ្វើការបង្រ្កាប!!!

11

#ពិតជាព្រហើនមែន #មិនខ្លាចច្បាប់បន្តិចសោះ..!សង្វៀនល្បែងស៊ីសង”ជល់មាន់ និងអាប៉ោង”ខុ.ស/ច្បា.ប់ ” នៅក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញបើកលេងយ៉ាងរំភើយ! អាជ្ញាធរពាក់ព័ន្ធមិនឃើញធ្វើការបង្រ្កាប!!!

ភ្នំពេញ ÷តាមសេចក្ដីរាយការពីពលរដ្ឋនៅក្នុងមូលដ្ឋាន បានឱ្យដឹងថាមានទីតាំងសង្វៀនល្បែ.ង/សុី/សង”ជល់មាន់ និងអាប៉ោង”ខុ.ស/ច្បា.ប់ ” ម្ចាស់តែមួយតែដូរទីតាំងជាច្រើនកន្លែង
ស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌឬស្សីកែវការផ្លាស់ប្ដូររួមមាន÷
(ទី១)នៅភូមិលូ សង្កាត់ស្វាយប៉ាក
(ទី២)នៅចំណុចកុងសុីកាប់ជ្រូក ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។
(ទី៣)នៅម្តុំរោងចិញ្ចឹមទា ក្រោយវត្តទួល សង្កាត់គីឡូម៉ែត្រលេខ៦ ។
(ទី៤)នៅក្រោយផ្សារសាមគ្គី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ  ទីតាំងបនល្បែងនេះ ស្ថិតក្នុងទឹកដី ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការបង្រ្កាបខណៈបនល្បែងសុីសងនៅតែបន្តបើកលេងអនាធិបតេយ្យ។។

តាមសេចក្តីរាយការណ៍មកថាទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”នៅខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក មិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ បានលាភសក្ការៈហើយមើលទៅ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថាសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់មានទីតាំងខាងលើ ក្រុមញៀនល្បែងចូលលេងភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះ រាប់.លានរៀល ដល់ រាប់.ពាន់ដុល្លារ ឯណោះហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជាលួច.ឆក់.ប្លន់.និងអំពើ ហិង្សាក្នុងគ្រួសារ ជាដើម។

ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្ដស្នងការរងជាស្នងការនគរបាលរាជធានីភ្នំពេញជាពិសេស ឯកឧត្តមឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

មេត្តាចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប! ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ស្ថិតក្នុងខណ្ឌឫស្សីកែវសខាងលើនេះ ស្របតាមគោលនយោបាយភូមិ.ឃុំ.សង្កាត់ខណ្ឌ មានសុវត្ថិភាព.ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន។