ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមទី២ ធ្វើការសំណេះសំណាលជាមួយសមាជិក សមាជិកា និងក្រុមការងារទាំងអស់ ដើម្បីចូលរួមកិច្ចប្រជុំណែនាំអំពីការត្រៀមក្នុងការចុះអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតំបន់ដែនសមត្ថកិច្ចនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

7

នៅព្រឹក ថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ ព្រឹក, ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមទី២ធ្វើការសំណេះសំណាលជាមួយសមាជិក សមាជិកា និងក្រុមការងារទាំងអស់ ដើម្បីពិភាក្សាអំពីការត្រៀមក្នុងការចុះអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការក្នុងតំបន់ដែនសមត្ថកិច្ចនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

កិច្ចប្រជុំនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្ដម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ឯកឧត្ដម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោកស្រី ជា ករុណា អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និង សមាជិក សមាជិកានៃក្រសួងយុត្តិធម៌ ដោយកិច្ចប្រជុំមានពិភាក្សា លើកជាយោបល់ និងឆ្លើយតបយ៉ាងផុសផុលទៅលើ របៀបវារៈចំនួន៣សំខាន់ៗដូចខាងក្រោម ៖

ទី១- រៀបចំផែនការចុះតាមតុលាការ
ទី២- ពិនិត្យ និងសម្រេចទៅលើការបែងចែកក្រុមការងារទំនាក់ទំនង និងផែនការការងារក្រុម
ទី៣- ការងារផ្សេងៗ

ក្នុងកិច្ចបូកសរុបជាចុងក្រោយ ឯកឧត្តម សួន វិសាល
ក៏បានសម្រេចរៀបចំផែនការការងារ និងដាក់ចេញនូវគោលការណ៍ ក្នុងការចុះយុទ្ធនាការដោយផ្ទាល់នៅតាមតុលាការតំបន់ដែនសមត្ថកិច្ចនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ សាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលដំបូងខេត្តត្បូងឃ្មុំ និងសាលាដំបូងខេត្តកំពង់ចាម។