ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.សភ) នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.សភ) ។
កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ សរុបចំនួន ៣៦រូប និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ពីអនុក្រុមការងារ បសប.ហភ តាមបណ្តាស្នងការដ្ឋាននគរបាលទាំង ២៥ រាជធានី-ខេត្ត។