ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន១៩៨នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ៣៣៩នាក់ និងករណីស្លាប់០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់)
សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ១៩៨នាក់ទៀត ជាសះស្បើយ ៣៣៩នាក់ និងករណីស្លាប់ ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់)
-ករណីឆ្លងសហគមន៍ ១៩៤នាក់
-អ្នកដំណើរពីបរទេស ០៤នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២
-អ្នកឆ្លងសរុប = 133,263 នាក់
-អ្នកជាសះស្បើយ = 127,683 នាក់
-អ្នកស្លាប់ = 3,043 នាក់