បន្ទាយមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិបាលិលេយ្យមួយ សង្កាត់បោ៉យប៉ែត ក្រុងប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងថាខារ៉ាអូខេ ដែលមានយីហោ អេហ្សីប ខេធីវី ទទួលសេវា ២៤ម៉ោង ជារបស់អ្នកមានអំណាចម្នាក់ កំពុងល្បីថា មានបង្កប់ល្បែងស៊ីសង និងបំពងសំឡេង បង្កផលរំខានដល់ ពលរដ្ឋនៅទីនោះ រីឯលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ប្រហែលជាមិនបានដឹងទើបបានរក្សាភាពស្ងៀមស្ងាត់។
បេីតាមការបង្ហីបពីភ្នាក់ងារក្នុងស្រុក ពួកញៀនល្បែងទាំងក្មេងទាំងចាស់ ខាអូខេ អេហ្សីប ខេធីវី ដែលទទួលសេវាកម្ម ២៤ម៉ោង កំពុងតែបំពងសំឡេងខ្ទរដី និងកំពុងបង្កផលរំខាន និងប៉ះពាល់ដល់ពលរដ្ឋ ថែមទាំងបានបង្កប់ល្បែងស៊ីសងខុសច្បាប់ ប្រភេទទូរហ្គេមបាញ់ត្រី ចំនួន ៥ទូរ ដើម្បីបង្វក់យុវជន អោយឆ្កួតនិងល្បែង ស្រី ស្រា យ៉ាងពេញបន្ទុករាល់យប់ថ្ងៃ។
មជ្ឈដ្ឋានខាងក្រៅ ! និងពលរដ្ឋក្នុងមូលដ្ឋាន បានបន្តទៀតថាក្នុងមួយថ្ងៃៗ អេហ្សីប ខេធីវី មានភ្ញៀវចេញចូលមិនចេះដាច់ ពោលគឺទាំងយប់ទាំងថ្ងៃ មិនដឹងថា នៅក្នុងខេធីវីនោះ មានអ្វីប្លែក និងសំខាន់ ខ្លាំងជាងស្រី ស្រា និងល្បែងនោះទេ។
ពលរដ្ឋស្នើសុំដល់សមត្ថកិច្ចថ្នាក់សង្កាត់ និងសមត្ថកិច្ច ក្រុងប៉ោយប៉ែត សមត្ថកិច្ចជំនាញថ្នាក់ខេត្តបន្ទាយមានជ័យ និងក្រសួងពាក់ព័ន្ធ មេត្តាជួយដាក់ការស៊ើបអង្កេតផងទាន ដើម្បីភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព ព្រោះកន្លងមក កន្លែងផ្សេងៗ មានការដាក់អោយប្រើប្រាស់នូវសាធាតុញៀនគូរឲ្យកត់សម្គាល់ ។
ជាក់ស្ដែងកាលអំឡុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ខារ៉ាអូខេមួយកន្លែងមានយីហោ ឈ្មោះ ស្កាយ ខេធីវី មានការដាក់អោយប្រើប្រាស់នូវសារធាតុញៀន រហូតដល់មានការឃាត់ខ្លួន មនុស្សប្រុសស្រី រហូតដល់ទៅជាងមួយរយនាក់។
ករណីល្បែងស៉ីសងដែលពលរដ្ឋផ្ដល់ប្រភពមកខាងលើ អង្គភាពព័ត៌មានយើងខ្ញុំនិងរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕ សូមអរគុណ