រថយន្តវេអងដឹកដំឡូងមីក្រឡាប់ធ្លាក់ផ្លូវបណ្ដាលឱ្យមនុស្សម្នាក់គៀបជា..ប់ក្នុងរថយន្តបានស្លា…ប់បាត់បង់ជីវិតនិង១នាក់ទៀតរងរបួស

21

ក្រចេះ÷គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តវេអងដឹកដំឡូងមីបានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯងបណ្ដាលឲ្យមនុស្សម្នាក់ត្រូវជាឪពុកម្ចាស់រថយន្តបានស្លា….ប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ ព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងដឹកដំឡូងមីពេញ ម៉ាក់វេអង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1309 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរពីរនាក់ទិសដៅពីក្រចេះទៅឆ្លូងលុះមកដល់ផ្លូវកែងភូមិព្រែកតាអាំ ចំណុចកើតហេតុខាងលើ រថយន្តក៏បានក្រឡាប់ផ្ងារជើងធ្លាក់ប្រឡាយបណ្ដាលឱ្យតៃកុងត្រូវរបួសធ្ងន់និងអ្នករួមដំណើរពីរនាក់ដោយម្នាក់មានវ័យចំណាស់បានគៀបជាប់ក្នុងរថយន្តបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនិងក្មេងប្រុសម្នាក់ទៀតមានរបួសស្រាល៕

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីនាក់ ១,ឈ្មោះឆោ ហាន ភេទប្រុស អាយុ៧១ឆ្នាំមានទីលំនៅភូមិថ្នល ឃុំតំបែរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ដែលជាអ្នករួមដំណើរ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ)២,អ្នកបើកបររថយន្តឈ្មោះចាន់ ចន្ថាភេទប្រុស អាយុ ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិស្រទៀប ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)បានបញ្ជូនទៅបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

បច្ចុប្បន្នសពជនរងគ្រោះខាងលើបាន
ប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នកបើកបររថយន្ត(របួសធ្ងន់)កំពុងសម្រាក់ព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ៕