រាជធានីភ្នំពេញ ៖មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ ផលិតបានសាប៊ូលាងចាន ចូលរួមពិព័រណ៍ពាណិជ្ជកម្មផលិតផលសេដ្ឋកិច្ច ការពារជាតិ កម្ពុជា វៀតណាម ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិពរណ៍កោះពេជ្រពីថ្ងៃទី២៥ដល់២៩ ខែតុលា ឆ្នាំ២០២៣ ។
ឧត្តមសេនីយ៍ទោ សែត សុខុម គណគ្រប់គ្រងមជ្ឈមណ្ឌលបានមានប្រសាសន៍ថា ផលិតផលនេះគឺកើតចេញពីផ្នែកមួយនៃការបណ្តុះបណ្តាលចំណេះជំនាញដល់ជនរងគ្រោះដោយសារគ្រឿងញៀនដែលកំពុងស្នាក់នៅបន្សាបព្យាបាលផ្តាច់ភាពញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ ដែលមានទីតាំងនៅភូមិបាក់នឹម ឃុំច្រែស ស្រុកជុំ ខេត្តកំពត