(UPDATE) ស្រ្តីម្នាក់បានស្លា..ប់ និង៥នាក់បានរងរបួស ក្នុងគ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោយី ដា មេនូហ្វេកឆឺរើ ខូអិលធីឌី ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

15

គិតមកដល់ម៉ោង១០ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ អាជ្ញាធរមានសមត្ថកិច្ចបានគ្រប់គ្រងអគ្គិភ័យនេះទាំងស្រុង ដោយបានបាញ់ទឹកពន្លត់រលត់ និងកំពុងស្រាវជ្រាវពីមូលហេតុ។ អគ្គិភ័យនេះបានឆាបឆេះឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីព្រឹកនេះ ដោយចាប់ផ្ដើមឆាបឆេះចេញពីអគារឡបោកគក់៕