សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បន្តដំណើរត្រឡប់ទៅកាន់សាធារណរដ្ឋបារាំងវិញដើម្បីបំពេញទស្សនកិច្ចផ្លូវការ តបតាមការអញ្ជើញរបស់ ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។
ទីក្រុងដាវ៉ូស សហព័ន្ធស្វីស ល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤