ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រធានកិត្តិយសឧត្ដមប្រឹក្សាព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចទៅកាន់ស្ថានីយវារីអគ្គិសនី សេសានក្រោម២ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង នាភាគឦសានប្រទេសកម្ពុជា។
នៅក្នុងដំណើរអញ្ជើញទស្សនកិច្ចនេះ មានការចូលរួមពីឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង , ឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ចាប់តាំងពីការដាក់ឲ្យដំណើរការគម្រោងស្ថានីយវារីអគ្គិសនីសេសានក្រោម២មក ទំនប់ទឹកនេះបានបន្តចែកចាយអគ្គិសនីសម្រាប់រាជធានីភ្នំពេញ និងទីក្រុងដទៃទៀត ដែលជួយធ្វើឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់កម្ពុជាមានភាពល្អប្រសើរឡើង ក៏ដូចកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូល ហើយព្រមទាំងកាត់បន្ថយថ្លៃអគ្គិសនីនៅកម្ពុជាបានយ៉ាងច្រើន និងនាំមកនូវថាមពលស្អាតដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕