លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល

17

នៅព្រឹកថ្ងៃពុធ ១៥រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរត្រួតពិនិត្យពន្ធនាគារខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបន្តដឹកនាំលោកស្នងការរង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងមន្ត្រីក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដ៏ខ្ពង់ខ្ពស់ ត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។