បុរសម្នាក់តាំងខ្លួនថា ជាមន្ត្រីនគរបាល ស្លៀកពាក់ស៊ីវិលដឹកនាំក្មេងស្ទាវ មួយក្រុម បានធ្វើសកម្មភាពឃា..ត់យុវជនពីរនាក់ ដោយថា ជាក្មេងទំនើង និងបានដ.កកាំ..ភ្លើងខ្លី ភ្ជង់ វាយ..ខ្នោះ ព្រមទាំងវា…យទៅលើយុវជនទាំងពីរនាក់ សមត្ថកិច្ចប្រចាំការនៅមុខក្រសួងមហាផ្ទៃឃាត់ខ្លួន

99

ភ្នំពេញៈ  ហេតុការណ៍នេះ យប់កាលពីទី៨ មីនា ឆ្នាំ ២០២២ នៅតាមបណ្ដោយ មហាវិថីព្រះនរោត្ដម ទល់មុខក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បុរសម្នាក់តាំងខ្លួនថាជាមន្ត្រីនគរបាល ស្លៀកពាក់ស៊ីវិលដឹកនាំក្មេងស្ទាវ មួយក្រុម បានធ្វើសកម្មភាពឃាត់យុវជនពីរនាក់ ដោយថាជាក្មេងទំនើង និងបានដកកាំភ្លើងខ្លី ភ្ជង់ វាយខ្នោះ ព្រមទាំងវាយទៅលើយុវជនទាំងពីរនាក់នោះ តែត្រូវសមត្ថកិច្ចប្រចាំការនៅមុខក្រសួងមហាផ្ទៃឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច មូលដ្ឋានចាត់ការតាមនីតិវិធី។

មុនពេលកើតហេតុ ខ្លួន និង មិត្តភក្ដិ ចេញពីធ្វើការ និង ជាថ្ងៃខួបកំណើតខ្លួន ក៏បានទិញ នំខួបកំណើតយកទៅផ្ទះអោយអ្នកម្តាយជូនពរ។ នៅតាមផ្លូវធ្វើដំណើរក៏ប្រទះ នឹងក្មេងទំនើងមួយក្រុមស្លៀកពាក់ស៊ីវិលមានគ្នាប្រមាណជាង ១០នាក់ ជិះម៉ូតូច្រើនគ្រឿង ប្រដេញឃាត់ពួកគេទាំងពីរនាក់ បណ្តាលអោយដួលម៉ូតូដោយភ័យ ស្លន់ស្លោយុវជនទាំងពីរនាក់នោះ បានរត់ចូលក្នុងប៉ុស្តិ៍យាម នៅមុខក្រសួងមហាផ្ទៃអោយ សមត្ថកិច្ចជួយ។ ភ្លាមៗនោះ ក៏មានបុរសម្នាក់ ក្នុងចំណោមក្មេងទំនើងជាច្រើននាក់នោះ បានអួត ខ្លួនឯងថាជាមន្ត្រីនគរបាលនៅនាយកដ្ឋានស្រាវជ្រាវ អគ្គស្នងការដ្ឋាននគរបាលជាតិ ដក កាំភ្លើងខ្លី មកភ្ជង់ និង ទាញយុវជនទាំងពីរនាក់នោះ មកវាយខ្នោះ បណ្ដោយអោយបក្សពួកខ្លួន វាយទៅលើយុវជន ទាំងពីរនាក់បណ្តាលអោយរងរបួសនិងបានវាយកំទេចម៉ូតូម៉ាក ហុងដា ឌ្រីម សង់ របស់យុវជន ទាំងពីរនាក់នោះ បណ្តាលឲ្យ ខូចខាតធ្ងន់ធ្ងរ និវាយផ្តាច់យកស្លាកលេខម៉ូតូ បម្រុងយកគេចខ្លួនទៀត ផង។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ក្រុមក្មេងទំនើងដែលជាជនបង្ក និង បុរសម្នាក់ ដែលអួតខ្លួនថាជាមន្ត្រីនគរបាលបានដោះខ្នោះយុវជនទាំងពីរនាក់ វិញបម្រុង រំដោះគ្នារត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចប្រចាំការនៅមុខក្រសួងមហាផ្ទៃឃាត់ខ្លួននិ ង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកដល់កន្លែងភ្លាមៗផងដែរ ។

ក្រោយកើតហេតុភាគី ជនបង្កនិង ជាជនដៃដល់ត្រូវបានសមត្ថកិច្ច មូលដ្ឋានឃាត់ខ្លួន បានចំនួន ៥នាក់ ដកហូតបានកាំភ្លើងខ្លី ចំនួន ០១ដើម កាតមន្ត្រីនគរបាល០១សន្លឹក និង ម៉ូតូចំនួន ០២គ្រឿង នាំមកកាន់ ប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ ចាត់ការបន្តតាមនិតិវិធី ។ ចំណែកជន រងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ ៕