ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ជួបប្រជុំជាមួយថ្នាក់ដឹកនាំតុលាការទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ និង ណែនាំអំពីការចាប់ផ្តើមអនុវត្តយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌

10

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ, មួយថ្ងៃបន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសបើកយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ អមដោយប្រធានគណៈកម្មការដឹកនាំនិងអនុវត្តយុទ្ធនាការនីមួយៗ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋានរដ្ឋបាលតុលាការនៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ និងណែនាំអំពីការអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់ទាំងពីរនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធនាការទាំងពីរនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ច និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីព្រោះថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ដូច្នេះ, ដើម្បីសម្រេចកិច្ចការ អាទិភាពនេះ ក្រសួងយុត្តិធម៌ មានភាពចាំបាច់ក្នុងការដាក់ចេញនូវការកែទម្រង់ដ៏មុតស្រួច ដោយនៅក្នុងនោះរួមមាន