ឃា..ត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច

29

ជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចត្រូវកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន ក្រោយលួចសម្ងំលាក់ខ្លួន នៅក្នុងខេត្ដស្វាយរៀង ប្រមាណជាង៤ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

បើតាមប្រភពព័ត៌មាននៅសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ថា ជនជាតិចិនដែលត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន មានឈ្មោះ SHEN FENSHENG ភេទប្រុស កើតថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៦ មានលិខិតឆ្លងដែនលេខ ED7834665 ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច។
ការចុះឃាត់ខ្លួនជនជាតិចិន ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ក្រោយទទួលបានការឯកភាពពីព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដស្វាយវៀង។ បើតាមនាយឧត្តមសេនីយ៍, ជនជាតិចិនម្នាក់ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់កម្លាំង ចុះស្រាវជ្រាវរកទីតាំង ដែលក្រុមការងារការិយាល័យ សម្របសម្រួលកិច្ចសហប្រតិបត្ដិការអនុវត្ដច្បាប់ នៅភោជនីយដ្ឋាន ហាងអាហារចិន ស្ថិតនៅក្រុងបាវិត ខេត្ដស្វាយរៀង ដែលទីតាំងដែលជនជាតិចិននេះ ឧស្សាហ៍ទៅ បន្ទាប់មកក៏បានធ្វើការឃាត់ខ្លួនតែម្ដង។

គួររំលឹកថា ជនជាតិចិន ឈ្មោះ SHEN FENSHENG បានធ្វើដំណើរចូលមកកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងហោះហើរលេខ VN921៕