ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ ដោយដាក់ចេញយុទ្ធនាការថាចាប់ពេលនេះតទៅចៅក្រមនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវតែប្រកាន់ភ្ជាប់នូវការដោះស្រាយឲ្យបានឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវដោយផ្អែកតាមច្បាប់ដោយកុំធ្វើសកម្មភាពត្រីងៀតឆ្លៀតពង។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាននារសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០២៤នៅទីស្តីការក្រសួង ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា៖«ការដាក់ចេញនូវយុទ្ធនាការនិងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះ ស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះដើម្បីកម្ពស់ការផ្តល់សេវាយុត្តិធម៌ឲ្យបានឆាប់រហ័សនិងក៏ជាការក្រើនរំលឹកមួយដល់មន្ត្រីតុលាការថាការជំរុញនិងការពន្លឿងដោះស្រាយឲ្យបានឆាប់រហ័សគឺជារឿងត្រូវអនុវត្តជាប្រចាំ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា៖បើមានយុត្តិធម៌មួយដែលគេទន្ទឹងរងចាំយូរពេកវាជារឿងអយុត្តិធម៌ទៅហើយ នេះមិនទាន់គិតដល់គុណភាពនៃការសម្រេចសេចក្តីផង។ ដូច្នេះ ទោះ បីជាយើងមិនទាន់ឃើញមានការកកស្ទះសំណុំរឿងនៅតាមតុលាការដូចពេលមុនក្តី ប៉ុន្តែក៏កត់ ស្គាល់សំណុំរឿងនៅតាមតុលាការពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងជាលំបាប់។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«ការខិតខំដោះស្រាយសំណុំរឿង ឲ្យបានឆាប់រហ័សវាជាកិច្ចការ ដែលមន្ត្រីតុលាការគ្រប់រូបត្រូវអនុវត្តជាប្រចាំនិងគ្រប់ពេវលា ទាំងអស់គ្នា។យើងសង្ឃឹមថាការដាក់ចេញយុទ្ធនាការនេះនឹងដោះស្រាយនូវរាល់រឿងក្តី ផ្សេង ៗពិសេសនោះសំណុំរឿងរដ្ឋប្បវេណី»។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានពន្យល់ថាការណារឿងក្តីមួយទុកយូរពេករឿងក្តីនោះគឺជារឿងក្តីរ៉ាំរ៉ៃ បើរ៉ាំរ៉ៃដំណោះស្រាយមិនងាយ ដូច្នេះការដោះស្រាយករណីនេះគឺត្រូវតែប្រឈម មូយដែលកំពុងតែកើតឡើងនៅសាលាជំម្រះក្តីគ្រប់ជាន់ថ្នាក់។យើងធ្វើបែបនេះដើម្បីចង់ដឹងថាតើចំណុចណាដែលជាបញ្ហាប្រឈមធំជាងគេនៅតាមសាលាជម្រះក្តីដែលនាំឲ្យយុទ្ធនាការជំម្រះក្តីយឹតយ៉ាវ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាយុទ្ធនាការដែលដាក់ចេញនេះគឺត្រូវធ្វើលើកសំណុំរឿងទាំងអស់ទាំងសំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណីក្នុងការជំរុញឲ្យមានការដោះស្រាយឲ្យ បានលឿន។
ឯកឧត្តមបានគូសបញ្ជាក់ថា៖«ការដាក់ចេញយុទ្ធនាគារនេះគឺត្រូវផ្អែកលើមូលដ្ឋាននូវយុត្តិធម៌ សុចរិតភាព ភាពត្រឹមត្រូវ ដោយត្រូវធានាឲ្យបានជាដាច់ខាតនូវភាពលឿន ត្រឹមត្រូវយុត្តិ ធម៌ដោយផ្អែកលើច្បាប់ដោយមិនត្រូវឲ្យមានដាច់ខាតនូវសកម្មភាពត្រីងៀតឆ្លៀតពងតាមរយៈ ការប្រើយុទ្ធនាការនេះ»។
ឯកឧត្តមបានលើកឡើងទៀតថាយុទ្ធនាការដែលចាក់ចេញថ្ងៃនេះទី១. ដើម្បីជួយរក យុត្តិធម៌ជូនប្រជាពលរដ្ឋដែងរងគ្រោះឲ្យអយុត្តិធម៌ ឬដោយការរំលោភបំពាន ដោយខុស ច្បាប់ក្នុងសង្គម ។ ទី២.ដើម្បីលើកកម្ពស់សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុង ការអនុវត្តច្បាប់ និងក្នុងអនុវត្តក្តីនៅក្នុងតុលាការ។ ក្នុងឱកាសនោះដែររដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងភាពយុត្តិធម៌ និងអយុត្តិធម៌ មិនចំណុះលើកការលើកឡើងរបស់ភាគីណាមួយក្នុងរឿងក្តីនោះទេ ប៉ុន្តែវាចំណុះលើកអង្គហេតុ អង្គច្បាប់ អាស្រ័យលើភស្តុតាង ដែលទាមទារឲ្យមានការយ កចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ ឲ្យបានដិតដល់។
ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថាយុទ្ធនាការដែលដាក់ចេញថ្ងៃនេះនឹងផ្តោតសំខាន់លើរឿងចំនួន២ គឺទី១. ពិនិត្យនិងដោះស្រាយលើភាពមិនប្រក្រតីផ្នែកអភិបាលកិច្ចនៅតាមសាលាជំ ម្រះក្តី អង្កការអយ្យការជំម្រះក្តីនានានិងទី២. ពិនិត្យដោះស្រាយភាពមិនប្រក្រតីក្នុងចំ ណាត់ ការក្នុងសំណុំរឿង និងក្នុងការសម្រេចសេចក្តីរបស់តុលាការ។
ក្នុងឱកាសនោះដែរឯកឧត្តមបានលើកឡើងទៀតថាយុទ្ធនាការនេះក្លាយជាច្រក មួយសម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយអយុត្តិធម៌ពិតប្រាកដ ដែលរងគ្រោះដោយការ រំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារភាពមិនប្រក្រតីនៅក្នុងតុលាការ ដើម្បីឲ្យយន្តការទទួលបន្ទុកនេះជួយត្រួតពិនិត្យ និងដោះស្រាយរកយុត្តិធម៌ជូន៕ ប្រភព÷ក្រសួងព័ត៌មាន ដោយ៖ ប៊ុនរិទ្ធ, ផ្សាយដោយ៖ កន ចំណាន