ខេត្តកោះកុង៖ ពេលនេះប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បាននាំគ្នាសារទរចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបមកលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះសិក្សាស្រាវជ្រាវពាក់ព័ន្ធករណីលោក ហឿង ប៊ុនហេង ដែលបច្ចុប្បន្នជាស្មៀនឃុំព្រែកខ្សាច់ ។ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បាននាំគ្នាផ្ដិតមេដៃស្នើសុំ ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីផ្លាស់ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុងដោយ ស្មៀនឃុំព្រែកខ្សាច់ លោក ហឿន ប៊ុនហេង មិនបានបំពេញការងារប្រាស់ចាកពីភាពជាមន្ត្រីយកម៉ោងការងាររកស៊ីក្រៅ និង ធ្វើការងារមិនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងបានប្រព្រឹត្តិអំពើពុករលួយ ធ្វើឱ្យពួកគាត់បាត់ទំនុកចិត្តតែម្តង។
ជាក់ស្ដែងយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ លេខ៥០២ ស ជ.ណ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ របស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជម្រាបមកលោកស្រីអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានបញ្ជាក់មានដូចខាងក្រោម៖
កម្មវត្ថុ៖ ស្ដីពីករណីលិខិតស្នើសុំរបស់ប្រជាពលរដ្ឋចំនួន ៤រូប តំណាងប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ដែលបានស្នើសុំផ្លាស់ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
យោង៖ លិខិតលេខ ០០៣៨ នបល ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ របស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
-លិខិតស្នើសុំចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋចំនួន ៤រូប តំណាងប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
សូមជម្រាបថាកន្លងមក ក្រសួងមហាផ្ទៃបានទទួលលិខិតស្នើសុំរបស់ឈ្មោះ រៀម រ៉ា , ឈ្មោះ ហ៊ាបហាន់ , អ៊ួច សុឡា នឹងឈ្មោះ នូ ប្រុស ដែលបានស្នើសុំផ្លាស់ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ដោយបានចោទប្រកាន់ថាបានលោក ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច បានប្រព្រឹត្តកំហុសឆ្គងក្នុងការបំពេញការងារ មិនទទួលខុសត្រូវក្នុងការងារ និងមិនគោរពតាមគោលការណ៍នីតិវិធីច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរជាមន្ត្រីរាជការ ដូចក្នុងពាក្យបណ្ដឹងភ្ជាប់ជាមួយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលខេត្តធ្វើការពិនិត្យសិក្សាស្រាវជ្រាវ និងដោះស្រាយ រួចធ្វើរបាយការណ៍ មកក្រសួងមហាផ្ទៃឲ្យបានឆាប់រហ័សនិងច្បាស់លាស់ទាក់ទិននឹងករណីនេះ។ អាស្រ័យហេតុនេះ សូម លោកស្រីអភិបាលខេត្តមេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព។

គួររម្លឹកថា កន្លងមកប្រជាពលរដ្ឋបានរាយការណ៍ជូនសម្ដេចក្រឡាហោមថា៖ ចាប់តាំងពីប្រទេសជាតិមានសុខសន្តិភាពមក ពួកខ្លួនបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍជាតិជាបន្តបន្ទាប់ បានរស់នៅប្រកបដោយសេចក្ដីសុខ សុវត្ថិភាពល្អ រីករាយ ហើយតែងតែគាំទ្រជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានគោរពថ្លែងអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ដែលបានធ្វើឱ្យមានការបោះឆ្នោតឃុំសង្កាត់ ដើម្បីឱ្យពួកគាត់មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាង គឺក្រុមប្រឹក្សាឃុំព្រែកខ្សាច់នេះ។
ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺលោក ហឿង ប៊ុនហេង មិនបានស្ដាប់ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលចំពោះការផ្តល់សេវាសាធារណៈនោះទេ។ ខណៈដែលប្រជាពលរដ្ឋស្នើធ្វើលិខិតឯកសារផ្សេងៗ គឺប្រជាពលរដ្ឋមិនដែលបានជួបលោកស្មៀនឃុំ ដើម្បីបំពេញការស្នើនោះនៅកន្លែងធ្វើការរបស់ខ្លួន ហើយបែរជាប្រើប្រាស់ពេលវេលាក្នុងម៉ោងធ្វើការជូនភ្ញៀវទិញដីធ្លីស្ទើរតែរៀងរាល់ថ្ងៃ នាំគ្នាផឹកស៊ីដោយមិនបានបំពេញការងារជាមន្ត្រីល្អ និងធ្វើឲ្យខូតឈ្មោះដល់មន្ត្រីដែលគេល្អៗ។
ក្រោយពីប្រជាពលរដ្ឋទទួលបានដំណឹងថា ក្រសួងមហាផ្ទៃ បានចេញលិខិត ជម្រាបមក លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មកពួកគាត់មានសប្បាយចិត្តចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំ ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងស្នើរសុំដល់លោកស្រី អភិបាលខេត្ត អនុវត្តកុំឱ្យមានការយល់ចំពោះបុគ្គលមួយក្ដាប់តូចដែលតែងតែយកឈ្មោះថ្នាក់ដឹកនាំ ទៅធ្វើការគៀបសង្កត់ឬគំរាមកំហែងដល់ប្រជាពលរដ្ឋស្លូតត្រង់ដូចស្មៀនឃុំព្រែកខ្សាច់នេះផងដែរ។