រដ្ឋមន្ត្រីមហាផ្ទៃដកតំណែងស្នងការរងខេត្តព្រះសីហនុម្នាក់ឲ្យមកជា «មន្ត្រី»

28

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសដកតំណែងស្នងការរងខេត្តព្រះសីហនុម្នាក់ឲ្យមកជា «មន្ត្រី» និងបន្ថយឋានន្តរស័ក្តិពីស័ក្តិ៤កន្លះ មកនៅស័ក្តិ៤។ នេះបើតាមប្រកាសស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិដែលបណ្ដាញព័ត៌មាន VPN NEWS ទទួលបាននៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។

នៅក្នុងប្រការ១ ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ អត្តលេខ ៧៤៤៩៤ ក្រោមរូបភាពដកហូតមុខតំណែងពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ។ដោយមូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ប្រការ២ ត្រូវបានផ្ទេរភារកិច្ចដោយបង្ខំចំពោះវរសេនីយ៍ត្រី ហម សុវណ្ណរិទ្ធ អត្តលេខ៧៤៤៩៤ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យទៅបម្រើការងារនៅអង្គភាពអន្តរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ប្រការ៣ អង្គភាពដើមមានភារកិច្ចផ្ទេរប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗឱ្យមកអង្គភាពថ្មីគ្រប់គ្រង់បន្ត។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ