ព្រៃវែង ៖ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង លោក ហ៊ត សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង និងលោក ផន សារ៉េត ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេសាង ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល ប្រគល់លិខិតថ្លែងអំណរគុណ និងប្រគល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ចំនួន ៤ ៨៧៥ ០០០(បួនលាន ប្រាំបីសែនប្រាំពីរម៉ឺនប្រាំពាន់)រៀល ជូនដល់លោកគ្រូ អ្នកគ្រូបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៣៥រូប ក្នុងស្រុកមេសាង។
សូមបញ្ជាក់ជូនថា វគ្គបំប៉នមុខវិជ្ជាសំខាន់ៗដល់សិស្សថ្នាក់ទី១២ នៅទូទាំងខេត្តព្រៃវែង ដោយឥតគិតថ្លៃ សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី តាមរយៈ ស.ស.យ.ក. ខេត្តព្រៃវែង សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង៕