ឯកឧត្តម សៅ សុខា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និង ប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង

8

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និង ប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង ដោយ ឯកឧត្តម ម៉ន សាម៉ុន ត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអំពិល និង ឯកឧត្តម មាស សុវណ្ណ ត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ត្រាច ៕