សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តដល់សមាជិកគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកលើកដែក ខេត្តកណ្តាល គ្រប់លំដាប់ថ្នាក់ បន្តចុះជាប់ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ ឆ្លើយតបជំនឿទុកចិត្ត មិនឱ្យពលរដ្ឋខកបំណង

38

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តដល់សមាជិកគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកលើកដែក ខេត្តកណ្តាល គ្រប់លំដាប់ថ្នាក់ បន្តចុះជាប់ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ ឆ្លើយតបជំនឿទុកចិត្ត មិនឱ្យពលរដ្ឋខកបំណង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក បានលើកទឹកចិត្តសមាជិកគណបក្សចុះជួយស្រុកលើកដែកគ្រប់លំដាប់ថ្នាក់ បន្តបម្រើឆ្លើយតបសេវាតម្រូវការ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឆ្លើយតបនឹងជំនឿទុកចិត្ត កុំឱ្យខកបំណងដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជារហូតមកនិងបន្តបន្ទាប់ទៅអនាគតទៀត។

ការជំរុញនិងលើកទឹកចិត្តនេះ បានលើកឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលទ្ឋផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។