រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកហូតមុខ​តំណែង លោកសោម សុថារ័ត្ន ពីអធិ​ការរងនគរបាលខណ្ឌជ្រោយចង្វា

30

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចេញ ប្រកាសសម្រេចអនុវត្ត​វិន័យចំពោះវរសេនីយ៍ទោ សោម សុថារ័ត្ន អត្តលេខ ៧៩៤២៥ ក្រោមរូបភាពដក​ហូតមុខតំណែង ពីអធិការរងនគរបាល​ខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំង​នគរបាលជាតិ ។ នេះបើយោងតាម​ប្រកាសចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។