ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើឯកសារ និងការងារពាក់ព័ន្ធនានាសម្រាប់ដាក់ឆ្លងក្នុងកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ខាងមុខ។