ទាល់តែមានការរិះគន់ពីប្រជាពលរដ្ឋទើបលោកអភិបាលស្រុកស្វាយជ្រំឲ្យក្រុមការងារមានការសំអាត!!!

44

ខេត្តស្វាយរៀង ៖ដោយមាន រិះគន់ពីប្រជាពលរដ្ឋទើបលោកអភិបាលស្រុកស្វាយជ្រំឲ្យក្រុមការងារមានការសំអាតផ្លូវដឹងនាំដោយលោក ប៉ុល សារិត អភិបាលរងស្រុកស្វាយជ្រំ នៅរសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០២២នេះ លោកបានឱ្យដឹងថាអភិបាលស្រុកស្វាយជ្រំបានបញ្ជាឱ្យក្រុមហ៊ុនដឹកដីដែលដឹកជ្រុះតាមផ្លូវត្រូវសម្អាតផ្លូវនិងស្រោចទឹកជាប្រចាំទៅតាមកិច្ចសន្យាដែលក្រុមហ៊ុនបានសន្យាជាមួយអាជ្ញាធរ បន្ទាប់ពីមានការរិះគន់ពីអ្នកភូមិពិបាកក្នុងការរស់នៅនិងធ្វើដំណើរ។

លោកបន្តថា ក្រោយពីទទួលបាននូវព័ត៌មានអំពីការដឹកដីរបស់ក្រុមអាជីករដឹកដីឆ្លងកាត់ផ្លូវកៅស៊ូត្រង់ចំណុចបណ្តោយផ្លូវលេខ៣១៤ ភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ បណ្តាលឱ្យជ្រុះមកលើផ្លូវកៅស៊ូដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះមក លោកហែម សារិទ្ធ អភិបាលស្រុកបានចាត់ឱ្យរូបលោកចុះដល់ចំណុចទីតាំងដើម្បីចាត់វិធានការធ្វើកិច្ចសន្យាសម្អាតផ្លូវឱ្យស្អាតឡើងវិញជាប្រចាំ និងធ្វើការជួសជុលផ្លូវឡើងវិញបើមានការខូចក្នុងពេលដែលក្រុមហ៊ុនដឹកដីនេះធ្វើសកម្មភាពដឹកជញ្ជូន ។

លោកបន្តថា កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ លោកហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យមេីលការអនុវត្តវិធានការសម្អាតផ្លូវលេខ៣១៤ ត្រង់ចំណុចខាងលើផងដែរ។

ជាមួយគ្នានេះលោកអភិបាលរងស្រុកក៏បានអរគុណដល់សារព័ត៌មានក្នុងស្រុកដែលបានចុះផ្សាយនៅចំណុចផ្លូវលេខ៣១៤ស្ថិតនៅភូមិអង្គាសដី ឃុំតាសួស ក្នុងស្រុកស្វាយជ្រំ ដោយរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះខាងក្រុមហ៊ុននឹងបញ្ចប់ការចាក់ដីខណ:នៅសល់តែកាត់កូដប៉ុណ្ណោះ៕