អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ៖ “មិនមានករណីឃាត់ខ្លួនអភិបាលក្រុង ឬនាយករដ្ឋបាលក្រុងកែប ឡើយ”

62

ភ្នំពេញៈ “មិនមានករណីឃាត់ខ្លួនអភិបាលក្រុង ឬនាយករដ្ឋបាលក្រុងកែប ឡើយ”។ នេះជាការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។
ការបញ្ជាក់របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើឡើងបន្ទាប់ពីបណ្តាញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប នៅសាលាក្រុងកែប បន្ទាប់ពីចប់កិច្ចប្រជុំនៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។