យន្តហោះ Airbus A330-202 របស់ក្រុមហ៊ុនអាកាសចរណ៍ Eznis Airways របស់ប្រទេសម៉ុងហ្គោលី បានហោះចុះឡើងជាច្រើនជុំ ព្រោះតែយន្តហោះនេះមានបញ្ហាបច្ចេកទេស្លាប

40

តាមអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា អ្នកនៅក្នុងយន្តហោះ Airbus A330-202 ទាំងអស់មានជិត ២០០នាក់ រួមទាំងអ្នកបើកបរផងដែរ។ ដោយយន្តហោះនេះ បានហោះចេញនៅម៉ោង ៣៖២៤នាទី ថ្ងៃ៣ ខែមករា ឆ្នាំ ២០២៤នេះ ក្នុងគោលដៅឆ្ពោះទៅ ប្រទេសម៉ុងហ្គោលី ចុះចតនៅព្រលាន គូឡាបាត់តា នៅម៉ោង ១២៖២៧នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បើតាមការកំណត់។ តាមប្រពភព័ត៌មានបានឲ្យដឹងទៀតថា យន្តហោះនេះ ហោះក្នុងរយៈចំងាយពីកោះត្រល់ ទៅព្រលាន គូឡាបាត់តា ក្នុងរយៈចំងាយ៤១២១គីឡូម៉ែត្រ ។ ខណៈយន្តហោះខាងលើ ទើបចេញពីព្រលានយន្តហោះកោះត្រល់ (PHU QUOC ) ទៅលើលំហអាកាសបានចម្ងាយ៥៣គីឡូម៉ែត្រ ស្រាប់តែជួបបញ្ហាបច្ទេកទេសត្រង់ស្លាបតែម្តង។ នេះបើកតាមការបញ្ជាក់ពីអាកាសចរណ៍ស៊ីវិលកម្ពុជា ។
បន្ទាប់ពីយន្តហោះជួបមានបញ្ហាបច្ចេកទេ មិនអាចបន្តដំណើរទៅតាមគោលដៅកំណត់បាន ហើយក៏មិនអាច ចុះចតបានភ្លាមៗ ទើបយន្តហោះAirbus A330-202នេះ ហោះរំវិលជុំជាង៤០ជុំ ចូលដែនប្រទេសកម្ពុជា ក្នុងខេត្តកំពត និងខេត្តកែប ដើម្បីកាត់បន្ថយប្រេងសាំង និងរកទីតាំងណាមានទឹក ដែលអាចជួយសង្គ្រោះបាន នៅគ្រាមានអាសន្ន។ យន្តហោះនេះ បានចំណាយពេល ហោះលើអាកាស ៣ម៉ោង និង៤៦នាទី (៣៖៤៦នាទី) ដើម្បីចុះចតនៅព្រលានយន្តហោះកោះត្រលវិញ ដោយសុវត្តិភាពនៅម៉ោង ៧÷១០នាទីយប់ថ្ងៃដែលនេះ ៕