ទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់សម្តីរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសជប៉ុន ដែលបាននិយាយថា មនុស្ស ៥នាក់ ដែលជិះលើយន្តហោះឆ្មាំល្បាតឆ្នេរសមុទ្រ បានស្លាប់។
គេជឿថា យន្តហោះឆ្មាំល្បាតឆ្នេរសមុទ្រ ដែលកំពុងដឹកអាហារទៅកាន់តំបន់រងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំង កាលពីថ្ងៃចន្ទ បានបុកជាមួយយន្តហោះរបស់ក្រុមហ៊ុន Japan Airlines នៅពេលដែលយន្តហោះនេះចុះចត នៅលើផ្លូវរត់៕