ខ្លោចចិត្ត បុរសម្នាក់ជាកូនជាងជួសជុលម៉ូតូបានបា..ញ់សម្លា..ប់កូនស្រីរបស់ មេជាង រួចបា.ញ់សម្លា..ប់ខ្លួនឯងជាក្រោយ ដោយសារស្ត្រីនោះ មិនព្រមស្រឡាញ់ខ្លួន…

198

កំពង់ធំ៖ករណីបាញ់សម្លាប់​កូនស្រី​របស់ មេជាង រួច​បាញ់សម្លាប់​ខ្លួនឯង​ជា​ក្រោយ ដោយសារ​តែស្ត្រី​នោះ មិន​ព្រម​ស្រឡាញ់​ខ្លួន​។ហេតុការណ៍ នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ប្រមាណ ១២​ នឹង៣០​នាទី រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ជួសជុល​ម៉ូតូ មួយកន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថាស្ត្រី​រងគ្រោះ មានឈ្មោះ គង់ គឹម​ហ័ន អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ កើតហេតុ ខាងលើ (​ស្លាប់​នៅ​កន្លែងកើតហេតុ បាញ់​ត្រូវ​គល់​ ក ខាងឆ្វេងចំនួន១​គ្រាប់​) ។ ចំណែក ជនបង្ក​ឈ្មោះ សុខ សូ​យ៉​ន ហៅ ឌី រស់នៅ​ភូមិ​តស៊ូ ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ (​បាញ់សម្លាប់​ខ្លួនឯង បែក​លលាដ៍ក្បាល បន្ទាប់ពី​បាញ់សម្លាប់​ភាគី​ខាង​ស្រី​រួច​)​។​

សមត្ថកិច្ច បាន​បន្តថា យោងតាម​សាក្សី ជា​សាច់ញាតិ​របស់​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ ជនបង្ក​បានមក​សុំ​រៀន ធ្វើ​ជាង​ជួសជុល​ម៉ូតូ រយៈពេល​១​ឆ្នាំ​ហើយ ប៉ុន្តែ​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ ជនបង្ក​បាន​លួច​ស្រឡាញ់​ជនរងគ្រោះ ដែល​ត្រូវជា​កូនស្រី​របស់​មេជាង ប៉ុន្តែ​ភាគី​ខាង​ស្រី មិន​ស្រឡាញ់​។ លុះ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២២ ជនបង្ក​បាន​ទៅលេង​ផ្ទះ​ខ្លួន នៅឯ​ខេត្តព្រះវិហារ ដេក​១​យប់ ហើយក៏​បាន​ត្រឡប់មកវិញ រហូតដល់​ថ្ងៃកើតហេតុ ទើប​ជនបង្ក យក​កាំភ្លើង​កែច្នៃ​បាញ់សម្លាប់​ជនរងគ្រោះ រួច​សម្លាប់​ខ្លួនឯង​តែម្ដង​។​

សមត្ថកិច្ច បាន​សន្និដ្ឋាន​ជាបឋម​ថា ជនបង្ក ស្រឡាញ់​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ មិន​ព្រម​ស្រឡាញ់​ទើប​បណ្ដាលឱ្យ​កើត​ករណី ឃាតកម្ម​នេះ​តែម្តង​។ វត្ថុតាង​ពាក់ព័ន្ធ​នឹង​ករណី​ឃាត​កម្មនេះ មាន អាវុធខ្លី​កែច្នៃ ចំនួន​ពីរ​ដើម នៅ​កន្លែងកើតហេតុ