បើតាមឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ថា៖ «មិនមានការចាប់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប នោះទេ វាជាការភ័ន្តច្រឡំប៉ុណ្ណោះ»។
ការបញ្ជាក់របស់ឯកឧត្តមមសោម ពិសិដ្ឋ អភិបាលខេត្តកែប បន្ទាប់ពីឃើញសារព័ត៌មានបានចុះផ្សាយថា លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ ដោយមិនទាន់ដឹងថា មមកពីមូលហេតុអ្វី៕