ភ្នំពេញ៖ក្រុមឧក្រិ.ដ្ឋជ.នបានបោ.កបញ្ឆោត សិស្សចិនម្នាក់កំពុងសឹក្សា នៅប្រទសអូស្ត្រាលីឱ្យមកកម្ពុជា ហើយឱ្យធ្វើលើលិខិតខ្ចីប្រាក់ រួចជំរិតទារប្រាក់ ពីឪពុកម្តាយនៅប្រទេសចិន។ប៉ុន្តែកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានជួ..យរំដោះទាន់ពេលវេលាតាមពាក្យបណ្តឹង។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានទទួលបណ្តឹងតាមប្រព័ន្ធទូរស.ព្ទ GDI Hotline ពីជនជាតិចិនម្នាក់ឈ្មោះ XIA LINFAN ត្រូវជាឪពុកជ.ន.រ.ងគ្រោ-ះ ឈ្មោះ XIA TIAN ជាសិស្សកំពុងសិក្សានៅប្រទេសអូស្ត្រាលី។សិស្សរូបនេះ ត្រូវក្រុមឧក្រិ.ដ្ឋជ.នបញ្ឆោតឱ្យមក ប្រទេសកម្ពុជាគោលដៅចា..ប់ជំរិត។
ប្រភពដដែលបានបន្តថា ជ.ន.រ.ងគ្រោ-ះឈ្មោះ XIA TIAN សិក្សានៅប្រទេសអូស្ត្រាលី ត្រូវបានក្រុមឧក្រិ.ដ្ឋជ.នចា..ប់ជំរិត ហើយបោ.កបញ្ឆោតឱ្យមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៣។បន្ទាប់មកក្រុមឧក្រិ.ដ្ឋជ.នបង្ខំឱ្យធ្វើលិខិតខ្ចីប្រាក់ ដើម្បីជំរិតទារប្រាក់ពីពុកម្តាយនៅប្រទេសចិនចំនួន២.៣៤៤.០០០យន់(លុយចិន) ប្រមាណ៣៣ម៉ឺនដុល្លារ។
ដោយយល់ពីស្ថានការណ៍ ថ្ងៃទី២៨ ខែធ្នូឪពុកជ.ន.រ.ងគ្រោ-ះ បានមកដាក់ពាក្យបណ្តឹង នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសុំជួ..យអន្តរាគមន៍។ ក្រោយពីស្រាវជ្រាវនារសៀលថ្ងៃដដែល សមត្ថកិ.ច្ចជំនាញ បានរ.កឃើញជ.ន.រ.ងគ្រោ-ះនៅសណ្ឋាគា Bali Hotel បន្ទប់លេខ៣៣៧ក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែ.កក្អម ខណ្ឌសែនសុខ។
តាមការសាកសួរ ជ.ន.រ.ងគ្រោ-ះបានប្រាប់ថា ខ្លួនត្រូវបានគេបោ.កបញ្ឆោត ឱ្យថតរូបសម្តែងធ្វើទារុណកម្ម ក្នុងរូបភាពជម្រិតទារប្រាក់ ដើម្បីទារប្រាក់ពីឪពុកម្តាយនៅប្រទេសចិន ។ប៉ុន្តែមិនមានការប្រើហិង្សា ឬទារុណកម្មដើម្បីជំរិតទារប្រាក់នោះទេ។ក្រោយពីនោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានកសាងសំណុំរឿ.ងរៀបចំ បញ្ជូនទៅតុលាការដើម្បីចា.ត់ការតាមនីតិវិធី៕