សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភក្នុងមួយខែ៥០ម៉ឺនរៀល ជូនដល់លោកយាយម្នាក់ ដែលដើរលក់សណ្តែកដីពីខេត្តតាកែវមកភ្នំពេញ

34

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសឧបត្ថម្ភក្នុងមួយខែ៥០ម៉ឺនរៀល ជូនដល់លោកយាយអាយុ៨៧ឆ្នាំម្នាក់ ដែលដើរលក់សណ្តែកដីដោយធ្វើដំណើរវិលល្ងាចពីខេត្តតាកែវ-ភ្នំពេញ។
តាមរយៈតេលេក្រាមនៅយប់ថ្ងៃទី២ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងថា” ថ្ងៃនេះតាមរយះលោកសេង ទៀងខ្ញុំឱ្យរកលោកយាយលក់សណ្តែកដីស្ងោរដែលមានព្រះជន្ម៨៧ឆ្នាំ។ គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញមកព្រឹកត្រឡប់ទៅវិញពេលល្ងាច។ ខ្ញុំសំណូមពរឱយគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ៥០មុឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១មុឺនរៀលក្នុងមួយថ្ងៃ។ថ្ងៃនេះក៍បានផ្តល់ថវិកាជូនលោកយាយ២លានរៀលផងដែរ”៕