សម្តេចតេជោ ហ៊ុន សែន រម្លឹករឿងរ៉ាវដែលកើតឡើងចំពោះសម្តេចក្នុងខែមករា

12

សម្តេចតេជោ ហ៊ុន សែន រម្លឹករឿងរ៉ាវដែលកើតឡើងចំពោះសម្តេចក្នុងខែមករា

«ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖

១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។

២. ថ្ងៃរៀបការ ៥ មករា ១៩៧៦

៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។

៤. ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨ មករា ១៩៧៩។

៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨ មករា ១៩៧៩។

៦. ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤ មករា ១៩៨៥។

៧. ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១ មករា ១៩៨៨។

៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។

៩. ទទួលបានចៅទីមួយ ថ្ងៃ២៨ មករា ឆ្នាំ២០០០។

នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក»៕