ភ្ញៀវទេសចរជាតិមានការថយចុះ ២,៧៣% ខណៈភ្ញៀវទេសចរបរទេសមានកើនឡើង ២,៥១% នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ នៅខេត្តរតនគិរី

9

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងនៅល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះថា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តរតនគិរី មានភ្ញៀវទេសចរជាតិ ចំនួន ៨ ៣៦៣នាក់ មានការថយចុះ ២,៧៣% ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៥៧នាក់ មានការកើនឡើង ២,៥១% សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិមានចំនួន ៨ ៤២០នាក់ មានការថយចុះ ២,៥៧% ។

មូលហេតុចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះគឺ ដោយកត្តាភ្ញៀវទេសចរមានច្រើនជម្រើសក្នុងការដើរលេងកំសាន្តក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤។ ដោយឡែកចំពោះសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ រួមជាមួយសេវាកម្មដឹកជញ្ជូនភ្ញៀវ ពុំមានការតំឡើងថ្លៃគួរអោយកត់សំគាល់នោះឡើយ ហើយនៅតាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ដោយមានរៀបចំណតរថយន្ត និងម៉ូតូយ៉ាងមានរបៀបរៀបរយ។